Month: April 2019

អត្ថបទ ថ្ងៃទី៣: ធ្វើ​ដូច​ម្តេច ឲ្យ​យើង​អាច​ក្លាយ​ជា​មិត្ត​ល្អ

សូម​អាន សុភាសិត ២៧:៦-១៧

មែលីស្សា(Melissa)​កូន​ស្រី​របស់​ខ្ញុំ មាន​មិត្ត​ភក្ដិ​ច្រើន ក្នុង​អំឡុង​ពេល​រៀន​នៅ​វិទ្យាល័យ។ ក្នុង​ចំណោម​មិត្ត​ល្អ​ទាំង​នោះ នាង​មាន​មិត្ត​ល្អ​ម្នាក់​ឈ្មោះ ខេធី(Katie)។ ក្រោយ​ពេល​ដែល​ម៉េលីស្សា​បាន​បាត់​បង់​ជីវិត ក្នុង​គ្រោះ​ថ្នាក់​ចរាចរ ខេធី​បាន​ប្រាប់​ខ្ញុំ អំពី​របៀប​ដែល​ពួកគេ​បាន​ក្លាយ​ជា​មិត្ត​ភក្ដិ។

កាល​នោះ ខេធី​គឺ​ជា​សិស្ស​ថ្មី នៅ​ថ្នាក់​ទី​៥ ដោយ​នាង​ទើប​តែ​ផ្ទេរ​មក​ពី​រដ្ឋ​កាលីហ្វូញ៉ា។ នាង​មាន​អារម្មណ៍​ឯកោ ហើយ​មិន​ទាន់​ស៊ាំ​នឹង​កន្លែង​ថ្មី រហូត​ដល់​ថ្ងៃ​មួយ…

អត្ថបទ ថ្ងៃទី១: អត្ថ​ប្រយោជន៍​នៃ​មិត្ត​ភាព

សូមអាន: សាស្ដា​ ៤:៩-១២

លោក​ស៊ីសេរ៉ូ (Cicero) ស្ថិត​ក្នុង​ចំណោម​អ្នក​ប្រាជ្ញ ដ៏​ល្បី​ល្បាញ​ម្នាក់ នៅ​ចក្រ​ភព​រ៉ូម៉ាំង។ គាត់​ជា​ វាគ្មិន​ប្រកប​ដោយ​វោហារ​សាស្រ្ត ​មេធាវី អ្នក​នយោ​បាយ ភាសា​វិទូ និង​ជា​អ្នក​និពន្ធ ដ៏​ស្ទាត់​ជំនាញ។ សព្វ​ថ្ងៃ​នេះ គេ​នៅ​តែ​ដក​ស្រង់​ពាក្យ​សម្តី​របស់​គាត់​មក​ប្រើ ព្រោះ​សំណេរ​របស់​គាត់​មាន​ភាព​សាមញ្ញ ​និង​ច្បាស់​លាស់ ហើយ​ទស្សនវិជ្ជា​របស់​គាត់​ទៀត​សោត ក៏​សម​ស្រប​សម្រាប់​ការ​រស់​នៅ​ជាក់​ស្តែង។…

ចម្រើនឡើងដូចផ្កា

ចៅ​ប្រុស​របស់​ខ្ញុំ ដែល​ក្មេង​ជាង​គេ ទើប​តែ​មាន​អាយុ​២​ខែ​ប៉ុណ្ណោះ ប៉ុន្តែ រៀង​រាល់​ពេល​ដែល​ខ្ញុំ​បាន​ឃើញ​គាត់ ខ្ញុំ​បាន​កត់​សំគាល់​ឃើញ​ការ​ផ្លាស់​ប្តូរ​តូច​ៗ។ ថ្មី​ៗ​នេះ ពេល​ដែល​ខ្ញុំ​ធ្វើ​សម្លេង​ដូច​សត្វ​ព្រាប គាត់​ក៏​បាន​ងើយ​ឡើង​លើ ហើយ​ញញឹម​ដាក់​ខ្ញុំ។ ភ្លាម​ៗ​នោះ ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​យំ។ ខ្ញុំ​ប្រហែល​ជា​យំ ដោយសារ​ក្តី​អំណរ លាយ​ជា​មួយ​នឹង​ការ​នឹក​ចាំ អំពី​ស្នាម​ញញឹម​ជា​លើក​ទីមួយ​របស់​កូន​ៗ​ខ្ញុំ ដែល​ខ្ញុំ​បាន​ឃើញ​តាំង​ពី​យូរ​មក​ហើយ តែ​មាន​អារម្មណ៍​ដូច​ទើបតែ​កើត​ឡើង​នៅ​ថ្ងៃ​ម្សិល​មិញ។ មាន​អនុស្សាវរីយ៍​ខ្លះ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​សប្បាយ ដែល​ពិបាក​នឹង​ពន្យល់។

ក្នុង​បទ​គម្ពីរ ទំនុក​ដំកើង ១០៣ ស្តេច​ដាវីឌ​បាន​និពន្ធ​បទ​ចម្រៀង ដែល​សរសើរ​ដំកើង​ព្រះ​ជា​ម្ចាស់ ហើយ​ទន្ទឹម​នឹង​នោះ ទ្រង់​ក៏​បាន​ជញ្ជឹង​គិត អំពី​ពេល​ដ៏​មាន​អំណរ​ក្នុង​ជីវិត​យើង ដែល​បាន​កន្លង​ផុត​ទៅ​យ៉ាង​ឆាប់​រហ័ស បាន​ជាទ្រង់​សរសេរ​ថា “ចំណែក​ឯ​មនុស្ស ថ្ងៃ​អាយុ​របស់​គេ​ធៀប​ដូច​ជា​ស្មៅ គេ​រីក​ឡើង​ដូច​ជា​ផ្កា​នៅ​ទីវាល ដ្បិត​កាល​ណា​ខ្យល់​បក់​មក​ត្រូវ នោះ​ក៏​សូន្យ​បាត់​ទៅ(ខ.១៥-១៦)។

ស្តេច​ដាវីឌ​បាន​ទទួល​ស្គាល់​អំពី​ភាព​រួញ​ខ្លី​នៃ​ជីវិត​មនុស្ស តែ​ទន្ទឹម​នឹង​នោះ ទ្រង់​ក៏​បាន​ពិពណ៌នា​ថា ជីវិត​មនុស្ស​ដូចជា​ផ្កា ដែល​មាន​ពេល​លូត​លាស់​បាន​ល្អ ឬ​ចេញ​ផ្កា។ ទោះ​ផ្កា​នីមួយ​ៗ​បាន​រីក ហើយ​រុះ​រោយ​យ៉ាង​ឆាប់​រហ័ស ក្លិន ​និង​ពណ៌ ព្រម​ទាំង​សម្រស់​របស់​វា បាន​នាំ​មក​នូវ​ក្តី​អំណរ​ដ៏​អស្ចារ្យ។ ហើយ​ផ្កា​នីមួយ​ៗ​អាច​ត្រូវ​គេ​បំភ្លេច​ចោល​យ៉ាងឆាប់​រហ័ស​ក្តី ដោយ “​កន្លែង​នោះ​មិន​ស្គាល់​វា​ទៀត”(ខ.១៦) តែ​ព្រះ​អង្គ​បាន​ធានា​ចំពោះ​យើង​ថា “សេចក្តី​សប្បុរស​នៃ​ព្រះយេហូវ៉ា​ស្ថិតស្ថេរ​នៅ តាំង​ពី​អស់កល្ប​ដរាប​ដល់​អស់​កល្ប​ជានិច្ច ចំពោះ​អស់​អ្នក​ដែល​កោតខ្លាច​ដល់​ទ្រង់”(ខ.១៧)។

យើង​អាច​អរ​សប្បាយ និង​មាន​ការ​ចម្រើន​ឡើង តែ​មួយ​រយៈ​ពេល ដូច​ជា​ផ្កា តែ​យើង​ក៏​អាច​អរសប្បាយ​នឹង​សេចក្តី​ពិត ដែល​ថា​ព្រះ​អង្គ​នឹង​នៅ​តែ​នឹក​ចាំ…

អរសប្បាយនឹងភាពប៉ិនប្រសប់

មាន​សត្វ​ជំពុល​ទឹក ឬ​ជែលីហ្វ៊ីស​ដ៏​កម្រ​មួយ​ក្បាល បាន​រេរាំ​តាម​ចរន្ត​ទឹក​សមុទ្ធ ក្នុង​ជម្រៅ​ទឹក​ប្រហែល ១២០០ ម៉ែត្រ នៅ​ក្បែរ​ឆ្នេរ​បាចា រដ្ឋ​កាលីហ្វូញ៉ា។ ខ្លួន​របស់​វា​បាន​បញ្ចេញ​ពន្លឺ​ផ្លេក​ៗ ពណ៌​ខៀវ ស្វាយ និង​ស៊ី​ជម្ពូរ និង​បញ្ចេញ​ពន្លឺ​ភ្លឺ នៅ​ក្នុង​ទឹក​ដ៏​ងងឹត។ ព្រុយ​របស់​វា​បក់​ទៅ​មក យ៉ាង​ស៊ី​សង្វាក់ ជា​មួយ​នឹង​រំញោច​ពី​មួក​របស់​វា​ដែលមាន​រាង​ដូច​ជួង។ ខណៈ​ពេល​ដែល​ខ្ញុំ​បាន​មើល​វីដេអូ​ដ៏​អស្ចារ្យ ដែល​បង្ហាញ​អំពី​ជីវិត ​សត្វ​ជំពុល​ទឹក ហេលីត្រេផេស ម៉ាស៊ី​មួយ​ក្បាល​នេះ នៅ​ក្នុង​កម្ម​វិធី​ផ្សាយ​របស់​ប៉ុស្ទ​នេសិននល ជីអូក្រាហ្វ៊ី ខ្ញុំក៏​បាន​គិត​អំពី​ការ​ដែល​ព្រះ​ជា​ម្ចាស់​បាន​ជ្រើស​រើស​ការ​រចនា សម្រាប់​សត្វ​ដ៏​ស្រស់​ស្អាត​មួយ​នេះ។ ទ្រង់​ក៏​បាន​រចនា និង​បង្កើត​សត្វ​ជំពុល​ទឹក​២​ពាន់​ប្រភេទ​ទៀត ដែល​អ្នក​វិទ្យា​សាស្រ្ត​បាន​រក​ឃើញ រហូត​មក​ដល់​ខែ​តុលា ឆ្នាំ​២០១៧។

បើ​យើង​បាន​ទទួល​ស្គាល់​ថា ព្រះ​ជា​ម្ចាស់​ជា​ព្រះ​អា​ទិករ តើ​យើង​បាន​ឈប់​បង្អង់ ដើម្បី​គិត​អំពី​សេចក្តី​ពិត​ដ៏​អស្ចារ្យ ដែល​មាន​ក្នុង​ជំពូក​ទី​១ នៃ​ព្រះ​គម្ពីរ​បរិសុទ្ធ​ឬ​ទេ? ព្រះ​ដ៏​អស្ចារ្យ​របស់​យើង បាន​នាំ​មក​នូវ​ពន្លឺ និង​ជីវិត ចូល​ទៅ​ក្នុងពិភព​លោក ដែល​មាន​ពេញ​ដោយ​ភាវៈ​ចម្រុះ ដោយ​អំណាច​ចេស្តា​នៃ​ព្រះ​បន្ទូល​ទ្រង់។ ទ្រង់​បាន​រចនា និង​បង្កើត “ឲ្យ​មាន​មច្ឆា​ជាតិ​រវើក​នៅ​ក្នុង​ទឹក​ជា​បរិបូរ”(លោកុប្បត្តិ ១:២១)។ តែ​អ្នក​វិទ្យាសាស្រ្ត​បាន​រក​ឃើញ​សត្វ​ដ៏​អស្ចារ្យ​តែមួយ​ផ្នែក​តូច​ ក្នុង​ចំណោម​សត្វ​ទំាង​អស់​ដែល​ព្រះ​អម្ចាស់​បាន​បង្កើត តាំង​ពី​ដើម​ដំបូង​មក។

ព្រះ​ជា​ម្ចាស់​ក៏​បាន​រចនា​មនុស្ស​ម្នាក់​ៗ ក្នុង​ពិភព​លោក ដោយ​មាន​បំណង​ព្រះ​ទ័យ សម្រាប់​ឲ្យ​យើង​រស់​នៅ​ជា​រៀងរាល់​ថ្ងៃ តាំង​ពី​មុន​ពេល​យើង​ដក​ដង្ហើម​ជា​លើក​ទី​១​(ទំនុក​ដំកើង ១៣៩:១៣-១៦)។ ខណៈ​ពេល​ដែល​យើងសរសើរ​ដំកើង​ភាព​ប៉ិន​ប្រសប់​របស់​ព្រះ​អម្ចាស់ យើង​ក៏​អាច​អរសប្បាយ​នឹង​ជំនួយ​របស់​ព្រះ​អង្គ ដែល​បាន​ជួយ​ឲ្យយើង​មាន​ក្តី​ស្រមៃ និង​ការ​បង្កើត​ថ្មី​ជា​មួយ​ទ្រង់…

សញ្ញាសំគាល់នៃមិត្តភាព

កាល​នៅ​តូច ពេល​ខ្ញុំ​កំពុង​ចម្រើន​វ័យ​ធំ​ឡើង ក្នុង​ប្រទេស​ហ្កាណា ខ្ញុំ​ចូល​ចិត្ត​កាន់​ដៃ​ឪពុក​របស់​ខ្ញុំ ដើរ​នៅ​ក្នុង​កន្លែងដែល​មាន​មនុស្ស​ច្រើន​កុះករ​។ គាត់​ជា​ឪពុក និង​ជា​មិត្ត​សំឡាញ់​របស់​ខ្ញុំ។ តាម​វប្បធម៌​នៅ​ប្រទេស​ខ្ញុំ ការ​កាន់​ដៃ​គ្នា គឺ​ជា​សញ្ញា​សំគាល់​នៃ​មិត្ត​ភាព។ ខណៈ​ពេល​ដែល​យើង​កំពុង​ដើរ យើង​បាន​ជជែក​គ្នា អំពី​ប្រធាន​បទ​ផ្សេង​ៗ។ ពេល​ណា​ខ្ញុំ​មាន​អារម្មណ៍​ថា ឯក​កោ​ ខ្ញុំ​រក​បាន​ការ​កម្សាន្ត​ចិត្ត ពី​ឪពុក​របស់​ខ្ញុំ។ ខ្ញុំ​ពិត​ជា​ឲ្យ​តម្លៃ ចំពោះ​មិត្ត​ភាព​នេះ​ណាស់!

ព្រះ​អម្ចាស់​យេស៊ូវ បាន​ហៅ​សិស្ស​ទ្រង់​ថា មិត្ត​សំឡាញ់ ហើយ​ទ្រង់​បាន​បង្ហាញ​ពួក​គេ នូវ​សញ្ញា​សំគាល់​នៃ​មិត្ត​ភាព​របស់​ទ្រង់។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា ដូច​ជា​ព្រះវរបិតា ទ្រង់​ស្រឡាញ់​ខ្ញុំ​ដែរ”(យ៉ូហាន ១៥:៩) ហើយ​ថែម​ទាំង​បាន​លះ​បង់​ព្រះ​ជន្ម​ទ្រង់ សម្រាប់​ពួក​គេ​ទៀត​ផង​(ខ.១៣)។ ទ្រង់​បាន​បង្ហាញ​ឲ្យ​ពួក​គេ​ស្គាល់​កិច្ចការ​នៅ​នគរ​ស្ថាន​សួគ៌​(ខ.១៥)។ ទ្រង់​បាន​បង្រៀន​ពួក​គេ អំពី​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​វរបិតា​បាន​ប្រទាន​ទ្រង់​(ខ.១៥)។ ហើយ​ទ្រង់​ក៏​បាន​ប្រទាន​ពួក​គេ នូវ​ឱកាស​រួម​ចំណែក​នៅ​ក្នុង​មហា​បេសក​កម្ម​របស់​ទ្រង់(ខ.១៦)។

ព្រះយេស៊ូវ​ដើរ​ជា​មួយ​យើង ក្នុង​នាម​ជា​មិត្ត​សំឡាញ់​អស់​កល្ប​ជា​និច្ច។ ព្រះ​អង្គ​ស្តាប់ និង​ជ្រាប​អំពី​ការ​ឈឺ​ចាប់ និង​បំណង​ចិត្ត​របស់​យើង។ ពេល​ណា​យើង​មាន​ភាព​ឯកោ និង​ធ្លាក់​ទឹក​ចិត្ត ព្រះ​យេស៊ូវ​ជា​មិត្ត​សំឡាញ់ ដែល​រួម​ដំណើរ​ជា​មួយ​យើង​ជា​និច្ច។

យើង​រឹត​ចំណង​មិត្ត​ភាព​ដែល​យើង​មាន​ជា​មួយ​ព្រះយេស៊ូវ កាន់​តែ​ខ្លាំង ពេល​ដែល​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ស្តាប់​បង្គាប់​តាម​ព្រះ​រាជ​បញ្ជា​ទ្រង់​(ខ.១០,១៧)។ ពេល​ណា​យើង​ស្តាប់​តាម​ព្រះ​រាជ​បញ្ជា​ទ្រង់ យើង​នឹង “បង្កើត​ផល​ផ្លែ​ដែល​នឹង​ស្ថិត​ស្ថេរ”(ខ.១៦)។

ខណៈ​ពេល​ដែល​យើង​ដើរ​កាត់​ផ្លូវ​ដែល​មាន​មនុស្ស​ច្រើន​កុះ​ករ និង​នៅ​តាម​វិថី​ដ៏​គ្រោះ​ថ្នាក់ ក្នុង​លោកិយ​ដែល​ពេញ​ដោយ​បញ្ហា យើង​អាច​ពឹង​ផ្អែក​លើ​មិត្ត​ភាព​ដែល​យើង​មាន​ជា​មួយ​ព្រះ​អម្ចាស់។ ការ​ដែល​ព្រះ​អង្គ​ដើរ​ជា​មួយ​យើង គឺ​ជា​សញ្ញា​សំគាល់​នៃ​មិត្ត​ភាព​របស់​ទ្រង់។—LAWRENCE DARMANI

ក្តីសង្ឃឹមមានឡើងវិញ

តើ​ថ្ងៃ​រះ​នៅ​ទិស​ខាង​កើត​ឬ? តើ​ផ្ទៃ​មេឃ​មាន​ពណ៌​ខៀវ​ឬ? តើ​ទឹក​សមុទ្រ​មាន​រស់​ជាតិ​ប្រៃ​ឬ? តើ​អាតូម​របស់​អង្គធាតុ​កូបាល់ មាន​ទម្ងន់​៥៨,៩​ឬ? ទោះ​អ្នក​មាន​ជំនាញ​ផ្នែក​វិទ្យា​សាស្រ្ត ឬ​គ្រាន់​តែ​ចូល​ចិត្ត​ស្វែង​យល់ អំពី​វិទ្យា​សាស្រ្ត ជា​ការ​កម្សាន្ត​ក្តី យើង​ត្រូវ​ឆ្លើយ​ថា “បាទ ឬ​ចាស” ចំពោះ​សំណួរ​ទាំង​អស់​នេះ។ តាម​ពិត សំណួរ​ដូច​នេះ មាន​បង្កប់​ការ​ចម្អក ព្រោះ​នរណា​ក៏​ដឹង​ដែរ​ថា ថ្ងៃ​រះ​នៅ​ទិស​ខាង​កើត។

បើ​យើង​មិន​ប្រយ័ត្ន​ទេ ជួន​កាល ត្រចៀក​ដ៏​ទាន់​សម័យ​របស់​យើង ប្រហែល​ជា​ស្តាប់​ឮ​ការ​ចម្អក នៅ​ក្នុង​សំណួរ​របស់ព្រះ​យេស៊ូវ​ដែល​បាន​សួរ​បុរស​ម្នាក់​ថា “តើ​អ្នក​ចង់​បាន​ជា​ឬ​ទេ?”(យ៉ូហាន ៥:៦)។ ហើយ​មនុស្ស​សម័យ​ទំនើប ប្រហែល​ជា​ចង់​ឆ្លើយ​ថា “តើ​ព្រះ​អង្គ​និយាយ​លេង​ឬ? ទូល​បង្គំ​ចង់​ឲ្យ​ព្រះ​អង្គ​ជួយ ប្រហែល​៣៨​ឆ្នាំ​ហើយ!” ប៉ុន្តែ សំណួរ​របស់​ព្រះ​អង្គ​គ្មាន​ការ​ចម្អក​ទេ។ នេះ​ជា​ការ​ពិត​មែន។ ព្រះ​សូរ​សៀង​របស់​ព្រះ​យេស៊ូវ តែង​តែ​មាន​ពេញ​ដោយការ​អាណឹត ហើយ​សំណួរ​របស់​ទ្រង់ តែង​តែ​បាន​ចោទ​សួរ​យើង ដើម្បី​ប្រយោជន៍​យើង​ទាំង​អស់។

ព្រះយេស៊ូវ​ជ្រាប​ថា បុរស​នោះ ពិត​ជា​ចង់​ជា​ពី​ជម្ងឺ។ ទ្រង់​ក៏​ជ្រាប​ផង​ដែរ​ថា គេ​មិន​បាន​ខ្វល់​ពី​គាត់ តាំង​ពី​យូរ​មក​ហើយ​។ មុន​ពេល​ព្រះយេស៊ូវ​ធ្វើ​ការ​អស្ចារ្យ​មួយ​នេះ បំណង​ព្រះ​ទ័យ​របស់​ទ្រង់ គឺ​ដើម្បី​ប្រទាន​ក្តី​សង្ឃឹម​ដល់​គាត់​ឡើង​វិញ។ ទ្រង់​ក៏​បាន​ប្រទាន​ក្តី​សង្ឃឹម ដោយ​សួរ​សំណួរ​ដ៏​មាន​ន័យ​នោះ ហើយ​បន្ទាប់​មក ទ្រង់​ក៏​បាន​អនុញ្ញាត​ឲ្យ​គាត់​ឆ្លើយ​តប ដោយ​ប្រាប់​គាត់​ថា “ចូរ​ក្រោក​ឡើង យក​គ្រែ​អ្នក​ដើរ​ទៅ”(ខ.៨)។ យើង​ម្នាក់​ៗ​សុទ្ធ​តែមាន​ផ្នែក​ណា​មួយ​នៃ​ជីវិត​យើង ដែល​ក្តី​សង្ឃឹម​បាន​ក្រៀម​ស្វិត ដូច​បុរស​ពិការ​នោះ​ដែរ។​ តែ​ទ្រង់​បាន​ទត​ឃើញ​យើង ​ហើយ​បាន​អញ្ជើញ​យើង ដោយ​ព្រះ​ទ័យ​អាណឹត…

តើព្រះអង្គគង់នៅទីនេះទេ?

ពេល​ដែល​ភរិយា​របស់​លោក​មៃឃល(Michael)មាន​ជម្ងឺ ដល់​តំណាក់​កាល​ចុង​ក្រោយ គាត់​ចង់​ឲ្យ​ភរិយា​គាត់ពិសោធ​នឹង​សន្តិភាព ដែល​គាត់​បាន​ទទួល តាម​រយៈ​ទំនាក់​ទំនង​ជា​មួយ​ព្រះ​ជា​ម្ចាស់។ គាត់​ក៏​បាន​ចែក​ចាយ​អំពី​ជំនឿ​របស់​គាត់​ ដល់​នាង តែ​នាង​មិន​ចាប់​អារម្មណ៍​សោះ។​ ថ្ងៃ​មួយ ខណៈ​ពេល​ដែល​គាត់​កំពុង​ដើរ ក្នុង​បណ្ណា​គារ ​ប្រចាំ​តំបន់ គាត់​ក៏​បាន​ចាប់​អារម្មណ៍​ចំពោះ​សៀវភៅ​មួយ​ក្បាល ដែល​មាន​ចំណង​ជើង​ថា ព្រះ​អង្គ​អើយ តើ​ទ្រង់គង់​នៅ​ទីនេះ​ទេ?  គាត់​មិន​ដឹង​ថា ភរិយា​គាត់​នឹង​ឆ្លើយ​តប​យ៉ាង​ណា ចំពោះ​សៀវភៅ​នោះ​ទេ បាន​ជា​គាត់​ដើរ​ចេញ​ចូល​ៗ ក្នុង​បណ្ណាគារ​នោះ​ជា​ច្រើន​ដង ទំរាំ​តែ​គាត់​សម្រេច​ចិត្ត​ទិញ​វា នៅ​ទី​បញ្ចប់។​ គាត់​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ​ពេល​ដែល​នាង​ទទួល​យក​សៀវ​ភៅ​នោះ។

សៀវភៅ​នោះ​បាន​ធ្វើ​ឲ្យ​នាង​ប៉ះ​ពាល់​ចិត្ត ហើយ​នាង​ក៏​បាន​ចាប់​ផ្តើម​អាន​ព្រះ​គម្ពីរ​ផង​ដែរ។ ពីរ​សប្តាហ៍​ក្រោយ​មក ភរិយា​របស់​លោក​មៃឃល​ក៏​បាន​លាចាក​លោក ដោយ​មាន​សន្តិ​ភាព​ជា​មួយ​ព្រះ​ជា​ម្ចាស់ ហើយ​បាន​សម្រាក ក្នុង​ការ​ធានា​ថា ទ្រង់​នឹង​មិន​ចាក​ចេញ ឬ​បោះ​បង់​ចោល​នាង​ឡើយ។

ពេល​ដែល​ព្រះ​ជា​ម្ចាស់​ត្រាស​ហៅ​លោក​ម៉ូសេ ឲ្យ​ដឹក​នាំ​រាស្រ្ត​ទ្រង់ ចេញ​ពី​នគរ​អេស៊ីព្ទ ទ្រង់​មិន​បាន​សន្យា​ថា ទ្រង់នឹង​ប្រទាន​អំណាច​ចេស្តា​ដល់​គាត់​ឡើយ។ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​សន្យា​ថា “ទ្រង់​នឹង​គង់​នៅ​ជា​មួយ​គាត់​ជា​និច្ច”(និក្ខមនំ ៣:១២)។ មុន​ពេល​ព្រះ​យេស៊ូវ​សុគត​នៅ​លើ​ឈើ​ឆ្កាង ទ្រង់​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​សិស្ស​ទ្រង់ ដោយ​សន្យា​ថា នឹង​ប្រទាន​ព្រះ​វត្ត​មាន​ដ៏​អស់​កល្ប​របស់​ព្រះ ដែល​ពួក​គេ​អាច​ទទួល​តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ(យ៉ូហាន ១៥:២៦)។

មាន​ការ​ជា​ច្រើន​ដែល​ព្រះ​អាច​ប្រទាន​យើង ដើម្បី​ជួយ​ឲ្យ​យើង​អាច​ឆ្លង​កាត់​បញ្ហា​ប្រឈម ក្នុង​ជីវិត ដែល​មាន​ដូច​ជា ការ​កម្សាន្ត​ចិត្ត​ផ្នែក​សម្ភារៈ ការ​ប្រោស​ឲ្យ​ជា និង​ដំណោះ​ស្រាយ​ភ្លាម​ៗ​សម្រាប់​បញ្ហា​របស់​យើង​ជា​ដើម។ ប៉ុន្តែ អំណោយ​ល្អ​បំផុត គឺ​ព្រះ​វត្ត​មាន​របស់​ព្រះ​អង្គ។ យើង​អាច​មាន​ការ​កម្សាន្ត​ចិត្ត​ដ៏​ប្រសើរ​បំផុត…

ពិបាកដូចត្រូវភ្លើងឆេះ

លោក​អូស ហ្គីណេស(Os Guinness) បាន​និពន្ធ​សៀវភៅ​មាន​ចំណង​ជើង​ថា ការ​ត្រាស​ហៅ ។ ក្នុង​សៀវភៅ​នេះ គាត់​បាន​ពិពណ៌នា អំពី​ពេល​ដែល​លោក​វីនស្ទុន ឆឺឈីល(Winston Churchill) បាន​ទៅ​វិស្សម​កាល​ជា​មួយ​មិត្តភក្តិ​គាត់ នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​បារាំង ដោយ​អង្គុយ​នៅ​ក្បែរ​កន្លែង​ដុត​ភ្លើង ដើម្បី​កម្តៅ​ខ្លួន​គាត់ ក្នុង​ពេល​យប់​ដ៏​រងា។ ពេល​អតីត​នាយក​រដ្ឋ​មន្រ្តី​រូប​នេះ មើល​ទៅ​ភ្លើង​ដែល​កំពុង​តែ​ឆេះ គាត់​ក៏​បាន​ឃើញ​អង្កត់​ឱស​ដើម​ស្រល់ ដែល​កំពុង​តែ “ប្រេះ​បែក ដោយ​បញ្ចេញ​សម្លេង​ឈីត​ៗ ហើយ​ព្រោះ​ជ័រ​ចេញ​មក​ក្រៅ ដូច​មនុស្ស​ស្តោះ​ទឹក​មាត់។ ភ្លាម​ៗ​នោះ គាត់​ក៏និយាយ​ថា គាត់​ដឹង​ថា ហេតុ​អ្វី​បាន​ជា​អង្កត់​ឱស​នោះ​ស្តោះ​ទឹក​មាត់ ព្រោះ​គាត់​ដឹង​ថា ការ​ដែល​ត្រូវ​ភ្លើង​ឆេះ​មាន​ការ​ពិបាក​ប៉ុណ្ណា”។

ទុក្ខ​លំបាក ភាព​អសង្ឃឹម គ្រោះ​ថ្នាក់ ទុក្ខ​ព្រួយ និង​ផល​វិបាក​នៃ​ការ​ប្រព្រឹត្ត​ខុស​របស់​យើង សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​យើងមាន​អារម្មណ៍​ពិបាក​ដូច​ត្រូវ​ភ្លើង​ឆេះ។ កាលៈ​ទេសៈ​ដ៏​ពិបាក​ធ្វើ​ឲ្យ​ចិត្ត​យើង​បាត់​បង់​អំណរ និង​សន្តិភាព​បន្តិច​ម្តង​ៗ។​ ពេល​ដែល​ស្តេច​ដាវីឌ​បាន​ទទួល​ផល​វិបាក នៃ​អំពើ​បាប​ដែល​ទ្រង់​បាន​ប្រព្រឹត្ត ទ្រង់​ក៏​បាន​សរសេរ​នៅ​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង​ថា “កាល​ទូលបង្គំ​បាន​ស្ងៀម​នៅ នោះ​ឆ្អឹង​ទូលបង្គំបាន​ខ្សោះ​ទៅ ដោយសារ​ដំងូរ​ដែល​ទូលបង្គំ​ថ្ងូរ​ជា​ដរាប​រាល់​ថ្ងៃ… ធាតុ​ទឹក​របស់​ទូលបង្គំ​បាន​ត្រឡប់​ទៅ​ជា​រីង​ហួត ដូច​ជា​រដូវ​ក្តៅ”(ទំនុកដំកើង ៣២:៣-៤)។

ក្នុង​ពេល​ដ៏​ពិបាក​បែប​នេះ តើ​យើង​ត្រូវ​ងាក​ទៅ​រក​ជំនួយ នៅ​ទី​ណា? តើ​យើង​ទៅ​រក​ក្តី​សង្ឃឹម​នៅ​ទី​ណា? សាវ័ក​ប៉ុល​បាន​ជួប​ការ​លំបាក​ជា​ច្រើន នៅ​ក្នុង​ការ​ងារ​បម្រើ​ព្រះ បាន​ជា​គាត់​សរសេរ​ថា​ “ដែល​យើង​ខ្ញុំ​ត្រូវ​គេ​សង្កត់សង្កិន​គ្រប់​ជំពូក តែ​មិន​ទ័ល​ផ្លូវ​ឡើយ មាន​សេចក្តី​វិលវល់ តែ​មិន​ទ័ល​គំនិត​ទេ។ មាន​គេ​ធ្វើ​ទុក្ខ តែ​មិន​មែន​ត្រូវ​ចោល​នៅ​ម្នាក់​ឯង​ទេ ត្រូវ​គេ​វាយ​ដួល​ស្តូក…

ចិត្តដែលពេញដោយសន្តិភាព

លោក​ជើរី ក្រាមើរ(Jerry Kramer) គឺ​ជា​កីឡាករ​អាជីព​ដ៏​ល្បី​ល្បាញ​ម្នាក់។ បន្ទាប់​ពី​អាជីព​នេះ​បាន​បញ្ចប់​ប្រហែល៤៥​ឆ្នាំ គេ​មិន​បាន​រាប់​បញ្ចូល​ឈ្មោះ​គាត់ ក្នុង​សាល​ដំកល់​កេរ្តិ៍​ឈ្មោះ​ឡើយ(ដែល​ជា​ការ​ទទួល​ស្គាល់​ខ្ពស់​បំផុត)។ គាត់​បាន​អសប្បាយ​នឹង​ការ​ផ្តល់​កិត្តិ​យស និង​ស្នាដៃ​ជា​ច្រើន ប៉ុន្តែ គេ​នៅ​តែ​មិន​បាន​ផ្តល់​កិត្តិ​យស ឲ្យ​គាត់​មាន​ឈ្មោះ​ចារ​នៅ​ក្នុង​សាលដំកល់​កេរ្តិ៍​ឈ្មោះ។ ទោះ​គេ​បាន​ឲ្យ​គាត់​ឈរ​ឈ្មោះ​១០​ដង ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​អ្នកដែល​ត្រូវ​ទទួល​កិត្តិ​យស​មួយ​នេះ តែ​គេ​នៅ​តែ​មិន​ជ្រើស​រើស​គាត់​ដដែល។ ទោះ​ក្តី​សង្ឃឹម​របស់​គាត់​បាន​រលាយ​ជាច្រើន​ដង​ក៏​ដោយ គាត់​នៅ​តែ​និយាយ​ដោយ​គួរ​សម​ថា​ “ខ្ញុំ​មាន​អារម្មណ៍​ថា សម្ព័ន្ធ​បាល់​ទាត់​ជាតិ​បាន​ផ្តល់​អំណោយឲ្យ​ខ្ញុំ​ ១០០ដង ក្នុង​មួយ​ជីវិត​នេះ ហើយ​បើ​ខ្ញុំ​មិន​សប្បាយ​ចិត្ត ឬ​ខឹង ដោយ​សារ​អំណោយ​មួយ​ទៀត ដែល​គេ​មិនបាន​ឲ្យ​ខ្ញុំ នោះ​ខ្ញុំ​ដូច​ជា​ឆ្កួត​អញ្ចឹង”។

អ្នក​ដទៃ​ប្រហែល​ជា​មាន​ចិត្ត​ល្វីង​ជូរ​ចត់ បន្ទាប់​ពី​ត្រូវ​គេ​បដិសេធ​ជា​ច្រើន​ដង ដោយ​គេ​ជ្រើស​រើស​កីឡាករ​ផ្សេង តែលោក​ក្រាម៉ា​មិន​បាន​អាក់​អន់​ចិត្ត​ទេ។ អាកប្ប​កិរិយ៉ា​របស់​គាត់​បាន​បង្ហាញ​ថា យើង​អាច​ការពារ​ចិត្ត​យើង កុំ​ឲ្យ​មានភាព​ល្វីង​ជូរ​ចត់​ដ៏​ពុក​រលួយ ដែល​ធ្វើ​ឲ្យ​ឆ្អឺង​ពុក​ផុយ(សុភាសិត ១៤:៣០)។ ពេល​ដែល​យើង​ផ្តោត​ទៅ​លើ​អ្វី​ដែលយើង​មិន​មាន ហើយ​មិន​បាន​ទទួល​ស្គាល់​អ្វី​ៗ​ជា​ច្រើន​ដែល​យើង​មាន នោះ​យើង​នឹង​បាត់​បង់​សន្តិ​ភាព ដែល​ព្រះសព្វ​ព្រះ​ទ័យ​ឲ្យ​យើង​មាន។​

បន្ទាប់​ពី​គេ​ឲ្យ​គាត់​ឈរ​ឈ្មោះ​ជា​លើកទី​១១ លោក​ជើរី ក្រាមើរ​ក៏​ត្រូវ​បាន​គេ​ជ្រើស​រើស​ឲ្យ​មាន​ឈ្មោះ នៅ​ក្នុង​សាលដំកល់​កេរ្តិ៍​ឈ្មោះ​នៃ​សម្ព័ន្ធ​បាល់​ទាត់​ជាតិ ក្នុង​ខែ​កុម្ភៈ ឆ្នាំ២០១៨។ បំណង​ចិត្ត​របស់​យើង​ប្រហែល​ជា​មិន​បាន​សម្រេច នៅ​ទី​បញ្ចប់​ដូច​គាត់​ទេ។ តែ​យើង​រាល់​គ្នា​សុទ្ធ​តែ​អាច​មាន “ចិត្ត​ដែល​ពេញ​ដោយ​សន្ថិ​ភាព” ពេល​ដែល​យើង​ងាក​មក​ផ្តោត​ទៅ​លើ​សេចក្តី​សប្បុរស​របស់​ព្រះ​ជា​ម្ចាស់ ដែល​ទ្រង់​បាន​បង្ហាញ​មក​យើង តាម​មធ្យោបាយ​ជា​ច្រើន។ ទោះ​ជាយើង​ចង់​បាន​អ្វី ឬ​មិន​មាន​អ្វី​ក៏​ដោយ យើង​នៅ​តែ​អាច​អរសប្បាយ​នឹង​សន្តិ​ភាព ដែល​ទ្រង់​ប្រទាន​ដល់​ជីវិត​យើង។—KIRSTEN HOLMBERG

ឆ្លងកាត់ជ្រលងភ្នំ

ហេ វូ(Hae Woo មិន​មែន​ជា​ឈ្មោះ​ពិត) ត្រូវ​បាន​គេ​ឃុំ​ឃែង នៅ​ក្នុង​ជំរុំ​ពល​កម្ម​កូរេ​ខាង​ជើង ដោយ​សារ​គាត់​បាន​ឆ្លង​ដែន ចូល​ប្រទេស​ចិន។ គាត់​និយាយ​ថា គាត់​ទទួល​រង​ទារុណ​កម្ម​ជា​រៀង​រាល់​យប់​ថ្ងៃ ដោយ​ពួក​អ្នក​យាម​ដ៏​សាហាវ​ព្រៃ​ផ្សៃ និង​ការងារ​ធ្ងន់​ហួស​កម្លាំង ហើយ​គាត់​គេង​បាន​តែ​បន្តិច​បន្តួច នៅ​លើ​កម្រាល​ឥដ្ឋ​ដ៏​ត្រជាក់​ ដែល​មាន​ទៅ​ដោយ​សត្វ​កណ្តុរ និង​ចៃ។ ប៉ុន្តែ ព្រះ​ជា​ម្ចាស់​បាន​ជួយ​គាត់​ជា​រៀង​រាល់​ថ្ងៃ ដោយ​បង្ហាញ​ឲ្យ​គាត់​ដឹង​ថា មាន​អ្នក​ទោស​ណា​ខ្លះ ដែល​គាត់​អាច​រាប់​អាន​ជា​មិត្ត​ភក្តិ ហើយ​ចែក​ចាយ​អំពី​ជំនឿ​របស់​គាត់​ដល់​គេ។

បន្ទាប់​ពី​គាត់​ត្រូវ​គេ​ដោះ​លែង ហើយ​បាន​ភាស​ខ្លួន​ទៅ​ប្រទេស​កូរេ​ខាង​ត្បូង គាត់​ក៏​បាន​រំឭក​អំពី​ពេល​ដែល​គាត់​ជាប់​គុក​នោះ ដោយ​និយាយ​ថា បទ​គម្ពីរ​ទំនុក​ដំកើង​ជំពូក​២៣ បាន​បូក​សរុប​បទ​ពិសោធន៍​របស់​គាត់។ គាត់​បាន​ជាប់​នៅ​ក្នុង​ជ្រលង​ដ៏​ងងឹត តែ​ព្រះ​យេស៊ូវ​ជា​អ្នក​គង្វាល ដែល​បាន​ប្រទាន​សន្តិ​ភាព​ដល់​គាត់។​ គាត់​ថា ទោះ​គាត់​មានអារម្មណ៍​ថា ហាក់​ដូច​ជា​កំពុង​តែ​នៅ​ក្នុង​ជ្រលង​នៃ​ម្លប់​នៃ​សេចក្តី​ស្លាប់​ក៏​ដោយ ក៏​គាត់​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ។ ព្រះ​ជា​ម្ចាស់​បាន​កម្សាន្ត​ចិត្ត​គាត់​ជា​រៀង​រាល់​ថ្ងៃ។ គាត់​បាន​ពិសោធន៍​នឹង​សេចក្តី​ល្អ និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់​ ដោយ​ទ្រង់​បាន​ធានា​ដល់​គាត់​ថា គាត់​ជា​កូន​ស្ងួន​ភ្ងា​របស់​ទ្រង់។ គាត់​ស្ថិត​នៅ​ក្នុង​កន្លែង​ដ៏​វេទនា តែ​គាត់​ដឹង​ថា គាត់បាន​ពិសោធន៍​នឹង​សេចក្តី​ល្អ និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់។ ហើយ​គាត់​ដឹង​ថា គាត់​នឹង​បាន​នៅ​ជាប់​ក្នុងព្រះ​វត្ត​មាន​របស់​ព្រះ​អម្ចាស់​ជា​រៀង​រហូត។

យើង​អាច​រក​ឃើញ​ការ​កម្សាន្ត​ចិត្ត នៅ​ក្នុង​រឿង​របស់​អ្នក​ស្រី​វូ។ ទោះ​គាត់​ស្ថិត​ក្នុង​កាលៈទេសៈ​ដ៏​វេទនា​យ៉ាង​ណា​ក៏ដោយ ក៏​គាត់​នៅ​តែ​ដឹង​ថា ព្រះ​ជា​ម្ចាស់​ស្រឡាញ់​គាត់ និង​កំពុង​ដឹក​នាំ​គាត់ ហើយ​ទ្រង់​បាន​ទ្រទ្រង់​គាត់ ព្រម​ទាំងដក​ការ​ភ័យ​ខ្លាច​ចេញ​ពី​គាត់។ បើ​យើង​ដើរ​តាម​ព្រះ​យេស៊ូវ ទ្រង់​នឹង​ដឹក​នាំ​យើង យ៉ាង​សុភាព ឆ្លង​កាត់​ពេល​ដ៏​ពិបាកនោះ​។  យើង​មិន​ចាំ​បាច់​ត្រូវ​ភ័យ​ខ្លាច​អ្វី​ឡើយ ដ្បិត…